លាងសម្អាតក្រោយពេលរួមភេទ

សូម​​​ជម្រាប​​​សួរ! ខ្ញុំបាទ​​​ចង់​​​សួរ​​​ថាតើក្រោយ​​​ពី​​​ពេល​​​រួមភេទ​​​រួច គួរ​​​ទៅ​​​លាងទឹក​​​ដែរឬទេ។ ខ្ញុំ​​​ធ្លាប់ឮ​​​គេ​​​និយាយ​​​ថា ការ​​​មិន​​​លាង​​​សម្អាត អាច​​​នាំឱ្យ​​​ឆ្លង​​​រោគ ឬបង្ក​​​ជា​​​ជម្ងឺ​​​នានា។ ខ្ញុំរង់ចាំការឆ្លើយរបស់លោកវេជ្ជបណ្ឌិត។ លោក គ. ក. ណ អាយុ២៩ឆ្នាំ ក្រុងព្រះសីហនុ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការអះអាងថា ការមិនលាងសម្អាតអាចនាំឱ្យឆ្លងរោគ ឬបង្កជាជម្ងឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ពីព្រោះថា ខ្លួនប្រាណរបស់មនុស្សមិនកខ្វក់ដូចការគិតនោះទេ ទឹករំអិលទ្វារមាស និងទឹកកាមក៏មិនកខ្វក់នោះទេ។ ហេតុនេះការលាងសម្អាត ក្រោយពេលរួមភេទមិនមែនជាការតម្រូវជាដាច់ខាតនោះទេ។ ប៉ុន្ដែបើក្នុងករណីស្ដ្រីដែលលោកអ្នករួមភេទជាមួយនោះមានរោគឆ្លងបង្កដោយ មេរោគ ជាអាទិរលាកប្លោកនោម ឬធ្លាក់សនេះ លោកគួរតែទៅលាងសម្អាតផងដែរ ក្រោយពីមានការរួមភេទ។ លើសពីនេះទៅ លោកត្រូវទៅ ព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយគ្រូពេទ្យជំនាញខាងកាមរោគ។ រឹតតែប្រសើរ ដៃគូទាំងពីរនាក់ គួរតែទៅទទួលការព្យាបាលទើបជាការ ប្រសើរ ព្រោះចៀសវាងក្រោយពីព្យាបាលហើយឆ្លងពីគ្នាទៅវិញទៅមកម្ដងទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

គ្មានរដូវ

សូមជម្រាប​​​សួរ​​​លោក​​​វេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំ​​​មាន​​​មោទនៈភាព​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​លោកគ្រូ។ នៅក្នុង​​​បន្ទប់​​​ធ្វើការ​​​របស់​​​នាងខ្ញុំ​​​ពោរ​​​ពេញ​​​ទៅដោយ​​​ទស្សនា​​​វដ្ដី សុខភាពយើង តាំងពី​​​លេខ១​​​រៀង​​​មក។ សព្វថ្ងៃ​​​នាងខ្ញុំ​​​អាយុ​​​២០ឆ្នាំ នាងខ្ញុំ​​​មានចម្ងល់​​​មួយចង់​​​សួរ​​​លោក​​​វេជ្ជបណ្ឌិត។ រហូតមកដល់សព្វថ្ងៃនេះ នាងខ្ញុំមិនទាន់មករដូវនៅឡើយទេ។ តើជារឿងធម្មតា ឬបែបណាទៅ? សូមអរគុណលោកវេជ្ជបណ្ឌិត ទុកជាមុន។ កញ្ញា ក. ច. ព អាយុ២០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមអរគុណប្អូនស្រីដែលបានគាំទ្រខ្ញុំបាទ និងទស្សនាវដ្ដី សុខភាពយើង។ ក្នុងនាមគ្រូពេទ្យខ្មែរមួយរូប ខ្ញុំបាទរំភើបខ្លាំងណាស់ ដែលបានទទួលការគាំទ្រពីប្អូនស្រី និងប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសបែបនេះ។ នាពេលឆាប់ខាងមុខនេះ ប្អូនស្រី នឹងទទួលបានស្នាដៃរបស់ខ្ញុំបាទជាច្រើនផ្សេងទៀត ដើម្បីប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិដ៏កម្សត់របស់យើង។ សូមអភ័យទោសចំពោះប្អូនស្រី ផងដែរ ចំពោះការឆ្លើយសំណួររបស់ប្អូនស្រីមិនបានរហ័ស ដោយសារតែសំណួរមិត្ដអ្នកអានមានច្រើន និងខ្ញុំបាទមានពេលវេលាមមាញឹក។

ទាក់ទងនឹងសំណួររបស់ប្អូនស្រី អំពីការមិនទាន់មករដូវនៅអាយុ២០ឆ្នាំទៅហើយនោះ គឺវាទាក់ទងយ៉ាងខ្លាំងទៅនឹងដំណើរការអ័រម៉ូន របស់សព៌ាង្គកាយប្អូនស្រីផ្ទាល់។ ពីព្រោះថា ការមករដូវរបស់ស្ដ្រីកំណត់ដោយមេជីវិត និងអ័រម៉ូនភេទរបស់ស្ដ្រីផ្ទាល់តែម្ដង។ បើតាមការសន្និដ្ឋាន របស់ខ្ញុំបាទ ប្អូនស្រីអាចមានបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងការមករដូវនេះផ្ទាល់តែម្ដង មិនមែនតែករណីអ័រម៉ូនតែមួយមុខនោះទេ ជា អាទិការទទួលទានអាហារ ការហាត់ប្រាណ និងទម្ងន់ខ្លួន។ ហេតុនេះ ប្អូនស្រីត្រូវផ្ទៀងផ្ទាត់ថា ខ្លួនឃ្លានអាហារធម្មតា និងទទួលទានបានត្រឹមត្រូវ ដែរឬក៏អត់ មិនហាត់ប្រាណច្រើនហួសហេតុនោះទេ និងមានទម្ងន់ខ្លួនត្រឹមត្រូវ។ បើអ្វីៗធម្មតាទាំងអស់ ប្អូនស្រីត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បី ធ្វើការវិភាគអ័រម៉ូន និងការវិភាគវេជ្ជសាស្ដ្រផ្សេងៗទៀត។ តាមរយៈលទ្ធផលទាំងនេះ ប្អូនស្រីនឹងអាចដឹងអំពីមូលហេតុនៃការមិនទាន់មករដូវ នេះ និងវិធីកែតម្រូវ ដែលជាការព្យាបាលឬជាការថែទាំសុខភាពរាងកាយ។ សូមប្អូនស្រី ជួបតែសំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

ក្រសួង​​​សុខា​​​ភិបាល​​​កំពុង​​​យុទ្ធនាការ​​​ផ្ដល់​​​បន្ថែម​​​ថ្នាំ​​​វ៉ាក់សាំង​​​ជម្ងឺ​​​កញ្ជ្រឹល

ក្រសួង​​​សុខា​​​ភិបាល​​​កំពុង​​​បើក​​​យុទ្ធនាការ​​​ផ្ដល់​​​​បន្ថែម​​​​ថ្នាំ​​​​បង្ការ​​​​ជម្ងឺ​​​​កញ្ជ្រឹល​​​​ដល់​​​​កុមារ​​​​អាយុ​​​​ពី​​​​៩​ខែ​​​​ដល់​​​​៥​ឆ្នាំ​​​​នៅ​​​​ទូ​ទាំង​​​​ប្រ​ទេស​ ​ចាប់​​​​ពី​​​​ថ្ងៃ​​​​ទី​​​​១០​ ​ខែ​​កុម្ភៈ​ ​ដល់​​​​ថ្ងៃ​​​​ទី​២​៨​ ​ខែ​មីនា​ ​ឆ្នាំ​​​​២០១១​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​បាន​ប្រាប់​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​កាល​ពី​ដើម​ខែ​កុម្ភៈ​ថា​ ​នៅ​ថ្ងៃ​ទី​១០​ ​ខែ​កុម្ភៈ​នេះ​ ​កម្ពុជា​បាន​ត្រៀម​វ៉ាក់​សាំង​គ្រប់​គ្រាន់​សម្រាប់​ការ​បើក​យុទ្ធ​នាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​លើក​ទី​១​ទៅ​កាន់​ ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥​ឆ្នាំ​។ ​លោក​បន្ដ​ថា​ ​យុទ្ធ​នា​ការ​លើក​ទី១​នេះ​ ​ត្រូវ​បាន​ជ្រើស​រើស​ខេត្ដ​-​ក្រុង​ដែល​មាន​ចំនួន​ស្នើ​ ​នឹង​ពាក់​កណ្ដាល​នៃ​ប្រទេស​។ ​លោក​ថ្លែង​ថា​ ៖​ ​បន្ទាប់​ពី​បញ្ចប់​យុទ្ធ​នា​ការ​លើក​ទី​១​ទៅ​ ​មន្ដ្រី​សុខា​ភិ​បាល​យើង​នឹង​បន្ដ​យុទ្ធ​នា​ការ​ផ្ដល់​ថ្នាំ​ ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជា​លើក​ទី​២​ទៀត​ឱ្យ​បាន​គ្រប​ដណ្ដប់​លើ​២៤​ខេត្ដ​-​ក្រុង​។ ​លោក​បញ្ជាក់​ថា​ ​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កញ្ជ្រឹល​ត្រូវ​បាន​ដាក់​ ​បញ្ចូល​ជាមួយ​នឹង​ថ្នាំ​ប៉ូលីយ៉ូ​ផង​ដែរ​។​

រាជរដ្ឋាភិបាលកម្ពុជាមានផែនការបំបាត់ជម្ងឺកញ្ជ្រឹល និងបំបាត់ជម្ងឺតេតាណូសមាតា និងទារកក្នុងឆ្នាំ២០១២

យោងតាមសេចក្ដីអំពាវ​នាវ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ស្ដី​ពី​ផែន​ការ​យុទ្ធ​សាស្ដ្រ​បំ​បាត់​ជម្ងឺ​កញ្ជ្រឹល​ ​និង​បំបាត់​ជម្ងឺ​តេ​តា​ណូស​ ​មាតា​ ​និង​ទារក​នៅ​ប្រទេស​កម្ពុជា​ដែល​ ​សុខភាពយើង​ ​បាន​ទទួល​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទទួល​ស្គាល់​នូវ​កត្ដា​ ​ដែល​នាំ​មក​នូវ​ជោគ​ជ័យ​ក្នុង​ការ​បំបាត់​ជម្ងឺ​កញ្ជ្រឹល​ ​និង​ការ​បំបាត់​ជម្ងឺ​តេ​តា​ណូស​មាតា​និង​ទារក​ ​គឺ​ត្រូវ​ធ្វើ​ការ​គ្រប​ដណ្ដប់​វ៉ាក​សាំង​ឱ្យ​ ​ប្រ​ជា​ជន​នៅ​គ្រប់​សហគមន៍​ ​ដោយ​រួម​ទាំង​ទី​ក្រុង​ ​និង​តំបន់​ ​ដែល​មិន​មាន​ឱកាស​ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​កន្លង​មក​ ​ដូចជា​ជន​បទ​ ​ដាច់​ស្រយាល​ ​ជន​ជាតិ​ភាគ​តិច​ ​និង​ប្រជាជន​ដែល​កំពុង​ចល័ត​ ​គិត​ទាំង​ក្រុម​អ្នក​ចំណាក​ស្រុក​ប្រកប​មុខ​របរ​តាម​រាជ​ធានី​-​ខេត្ដ​នានា​ផង​ដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សុខ សុគន្ធ ​បញ្ជាក់​ថា​ ​យុទ្ធ​នាការ​នេះ​បាន​តម្រូវ​ឱ្យ​បុគ្គ​លិក​ ​និង​មន្ដ្រី​សុខា​ភិបាល​គ្រប់​លំដាប់​ថ្នាក់​មាន​ការ​ទទួល​ខុស​ ​ត្រូវ​ខ្ពស់​ ​សកម្មភាព​តស៊ូ​ជំនះ​រាល់​ការ​លំបាក​ ​សហការ​ជាមួយ​អាជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​ ​​និង​អ្នក​ស្ម័គ្រ​ចិត្ដ​ភូមិ​ ​ដើម្បី​ចលនា​ស្វែង​រក​កុមារ​ ​នៅគ្រប់​ទីក​ន្លែង​ឱ្យ​មក​ទទួល​ថ្នាំ​បង្ការ​ឱ្យ​បាន​គ្រប់​គ្នា​ ​ទើប​យុទ្ធ​នាការ​នេះ​បាន​ជោគ​ជ័យ​។

យុទ្ធនាការ​​​ផ្ដល់​​​ថ្នាំ​​​បន្ថែម​​​បង្ការ​​​ទាំងអស់​​​គ្នា​​​ត្រូវ​​​បន្ដ​​​រួមគ្នា​​​ចលនា​​​អប់រំ​​​ប្រជាជន​​​ឱ្យបាន​​​យល់ដឹង​​​ពី​​​អត្ថ​​​ប្រយោជន៍​​​នៃ​​​ថ្នាំបង្ការ ហើយនាំ​​​បុត្រ​​​ធីតា​​​ឱ្យមក​​​ទទួល​​​ថ្នាំ​​​បង្កា​​រ​​​ជា​​​បន្ដ​​​ទៀត ព្រមទាំង​​​ផ្ដល់​​​សេវា​​​សុខភាព​​​មាតា និង​​​ទារក​​​ដូចជា​​​ការ​​​ពិនិត្យ​​​ផ្ទៃពោះ ការសម្រាលកូនជាដើម។

លោក គឹម អាង អនុប្រធានការិយាល័យបច្ចេកទេសនៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​វ៉ាក់​សាំង​នេះ​រដ្ឋា​ភិ​បាល​ ​បាន​ប្រើ​ប្រាស់​ថវិកា​បដិភាគ​ជាមួយ​នឹង​ម្ចាស់​ជំនួយ​ដែល​មាន​ឈ្មោះ​ថា​ ​GAVI​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កុមារ​បាន​ទទួល​វ៉ាក់​សាំង​ការ​ពារ​ ​ជម្ងឺ​កញ្ជ្រឹល​ឱ្យ​បាន​២​ដូស​ក្នុង​មួយ​​ជីវិត​របស់​ពួក​គេ​។ ​លោក​ថ្លែង​ថា​ ​៖​ ​ខ្ញុំ​បាន​ដឹង​ព័ត៌​មាន​ខ្លះៗ​ពី​កម្ម​វិធី​ផ្ដល់​ថ្នាំ​បង្ការ​នេះ​ ​គឺ​ថា​កម្ម​វិធី​ ​នេះ​ ​ត្រូវ​ចុះ​ទៅ​អនុវត្ដ​នៅ​តាម​សហគមន៍​ទាំង​ទី​ក្រុង​និង​ជន​បទ​ ​ដោយ​តម្រូវ​ទៅ​លើ​កុមារ​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់​សាំង​ការ​ពារ​ ​ជម្ងឺ​កញ្ជ្រឹល​សោះ​ ​និង​កុមារ​ដែល​ធ្លាប់​បាន​ទទួល​ម្ដង​ហើយ​ ​ប៉ុន្ដែ​ក៏​អាច​មាន​ឱកាស​និង​បាន​ទទួល​ម្ដង​ទៀត​ដែរ​។ ​ដូច្នេះ​ការ​រៀប​ចំ​របស់​ ​រដ្ឋាភិបាល​ទៅ​លើ​កម្ម​វិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​នេះ​ ​វា​កំពុង​តែ​ជំរុញ​ឱ្យ​កម្ពុជា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​លើ​កម្ម​វិធី​ផ្ដល់​ថ្នាំ​បង្ការ​ដូច​ប្រទេស​ ​ដទៃ​ទៀត​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

ប្រទេស​​​កម្ពុជា​​​ប្ដេជ្ញា​​​លុប​​​បំបាត់​​​ជម្ងឺ​​​គ្រុន​​​ចាញ់​​​ត្រឹម​​​ឆ្នាំ​​​២០២៥​​​ខាង​​​មុខ

លោកជំទាវ Penny Richard ឯក​អគ្គ​រាជ​ទូត​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចូល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ ​លើ​វិស័យ​សុ​ខា​ភិ​បាល​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ ​ម៉ម​ ​ប៊ុន​ហេង​ ​រដ្ឋ​មន្ដ្រី​ក្រសួង​សុខា​ភិបាល​កាល​ពី​ថ្ងៃ​ទី​៨​កុម្ភៈ​ ​នៅ​ទី​ស្ដី​ការ​ក្រ​សួង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ​បាន​ជម្រាប​ជូន​លោក​រដ្ឋ​មន្ដ្រី​ ​ម៉ម​ ​ប៊ុន​ហេង​ ​អំ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ ​អូស្ដ្រាលី​ ​ដែល​បាន​ជួយ​កម្ពុជា​ ​ជា​ពិសេស​ជួយ​ពង្រឹង​លើ​វិស័យ​សុខា​ភិបាល​ ​តាម​រយៈ​គម្រោង​ពង្រឹង​វិស័យ​សុខាភិបាល​ជំហាន​ទី២​ ​ដែល​នៅ​ក្នុង​នោះ​មាន​ទឹក​ប្រាក់​សរុប​ចំនួន​២២.៥​លាន​ដុល្លារ​អូស្ដ្រាលី​ ​ហើយ​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​ប្រទេស​អូស្ដ្រាលី​ចាប់​​ផ្ដើម​ជួយ​ ​ប្រទេស​កម្ពុជា​នោះ​មក​ទល់​ពេល​នេះ​លើ​វិស័យ​សុខាភិបាល​មាន​ចំនួន​៩៥.៥​លាន​ដុល្លារ​អូស្ដ្រាលី​ហើយ​។​

លោក ម៉ម ​ប៊ុន​ហេង​ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​អូ​ស្ដ្រា​លី​ ​​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ច្រើន​ណាស់​មក​ហើយ​ ​ហើយ​​បច្ចុប្បន្ន​នេះ​លោក​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​  លើ​បញ្ហា​អា​ទិ​ភាព​មួយ​ក្នុង​ចំ​ណោម​បញ្ហា​អាទិភាព​ជា​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​​សុខា​ភិ​បាល​​ ​​គឺ​ការ​កាត់​បន្ថយ​មរណ​ភាព​មាតា​ ​និង​ទារក​ដែល​មាន​ដំណើរ​ការ​ល្អ​ ​ព្រម​ទាំង​កំពុង​ពង្រឹង​និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ​ដោយ​បាន​បណ្ដុះ​បណ្ដាល​ឆ្មប​នៅតា​ម​សហគមន៍​ដើម្បី​ពង្រឹង​ក្នុង​វិស័យ​សុខ​ភាព​មាតា​ ​និង​ទារក​។ ​ក្រៅពី​នេះ​បញ្ហា​ទប់​ស្កាត់​ការ​រីក​រាល​ ​ដាល​នៃ​ជម្ងឺ​អេដស៍​ក៏​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ដែរ​ ​ហើយ​កម្ពុជា​កំពុង​ខំ​ប្រឹង​បន្ដ​ទប់​ស្កាត់​បន្ថែម​ទៀត​។ ​ជាមួយ​គ្នា​នេះ​កម្ពុជា​កំពុង​តែ​ ​ប្ដេជ្ញា​លុប​បំ​បាត់​ចោល​នូវ​បញ្ហា​ជម្ងឺកញ្ជ្រឹល​ ​និង​តេតាណូស​ឱ្យ​បាន​នៅ​បំណាច់​ឆ្នាំ​២០១២​។ ​ម្យ៉ាង​ទៀត​ក្រសួង​សុខា​ភិបាល​នឹង​រៀប​ចំ​ ​ធ្វើ​សន្និ​បាត​នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា​ខាង​មុខ​ ​ហើយ​លោក​ក៏​សូម​អញ្ជើញ​លោក​ជំទាវ​ឯកអគ្គរាជ​ទូត​មក​ចូល​រួម​ក្នុង​សន្និបាត​នេះដែ​​​​​​រ​។​

លោក​រដ្ឋ​មន្ដ្រី​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​បន្ដ​ថា​ ​គំនិត​ថ្មី​មួយ​ទៀត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ផែន​ការ​​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​ឱ្យ​ខាង​តែ​បាន​នៅឆ្នាំ​២០២៥​ ​ហើយ​ក្រសួង​សុខាភិបាល​បាន​កំពុង​រៀប​ចំ​ផែន​ការ​រួច​ហើយ​ ​និង​មាន​ការ​ប្ដេ​ជ្ញា​ ​ចិត្ដ​ទាំង​ផ្នែក​នយោ​បាយ​ផង​ដែរ​ ​ដោយ​សង្ឃឹម​ថា​ ​នឹង​អាច​សម្រេច​បាន​តាម​គោល​ដៅ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ចំពោះ​បញ្ហា​កាត់​បន្ថយ​អត្រា​មរណ​មាតា​និង​ទារក​នេះ​ ​បច្ចុប្បន្ន​កម្ពុជា​នៅ​មិន​ទាន់​​​​មាន​តួ​លេខ​​​ច្បាស់​​លាស់​នៅ​ឡើយ​ទេ​ ​ហើយ​កំពុង​រង​ចាំ​លទ្ធ​ផល​ពី​ការ​ធ្វើ​អង្កេត​ប្រ​ជា​សាស្ដ្រ​និង​សុខ​ភាព​ ​ប៉ុន្ដែ​អង្គ​ការ​សុខ​ភាព​ ​ពិភព​លោក​ ​UNFPA​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ​អត្រា​មរណ​ភាព​មាតា​និង​ទារក​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​មួយ​កម្រិត​ហើយ​ ​ប៉ុន្ដែ​ ​កម្រិត​នៃ​ការ​ថយ​ចុះ​នេះ​នៅ​តិច​តួច​នៅ​ឡើយ​។

លោកជំទាវឯកអគ្គរាជ​ទូត​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ដ​ចំពោះ​ភាព​រីក​ចម្រើន​មួយ​ចំនួន​ ​ដែល​លោក​រដ្ឋ​មន្ដ្រី​បាន​លើក​ ​ហើយ​ ​លោក​ជំទាវ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ ​ស្ដ្រី​កម្ពុជា​ដែល​បាន​ទទួល​នូវ​ការ​ចាក់​ថ្នាំ​បង្កា​រ​តេ​តា​ណូស​មាន​ចំនួន​កើន​ឡើង​ច្រើន​ ​ហើយ​អូ​ស្ដ្រា​លី​​ ​កំពុង​តែ​ធ្វើ​ការ​ពិចារ​ណា​លើ​ការ​គាំ​ទ្រ​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ​ ​និង​សុខ​ភាព​បន្ដ​ពូជ​។ ​ជាមួយ​គ្នា​នេះ​លោក​ជំទាវ​ក៏​កំពុង​តែ​ធ្វើ​កិច្ច​ការ​មួយ​ ​ចំនួន​ជា​មួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​បណ្ដុះ​បណ្ដាល​ឆ្មប​នៅ​ជន​បទ​នៃ​ប្រទេស​កម្ពុជា​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

សិក្ខា​​​សាលា​​​តស៊ូ​​​មតិ​​​ស្ដីពី​​​សារៈ​​​សំខាន់​​​នៃ​​​ទំនាក់​​​ទំនង​​​រវាង​​​តួនាទី​​​យែនឌ័រ និង​​​សុខភាព​​​មាតា និង​​​ទារក​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ

កាលពីថ្ងៃទី​​​២៣ ខែកុម្ភៈ ឆ្នាំ២០១១ សមាគម​​​ថែទាំ​​​សុខភាព​​​គ្រួសារ​​​កម្ពុជា​​​“រ៉ាក់” បាន​​​បើក​​​សិក្ខា​​​សាលា​​​តស៊ូ​​​មតិ​​​ស្ដីពី​​​សារៈ​​​សំខាន់​​​នៃ​​​ទំនាក់​​​​​ទំ​នង​​​រវាង​​​តួនាទី​​​យែនឌ័រ និង​​​សុខភាព​​​មាតា និង​​​ទារក​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​នៅ​​​សណ្ឋាគារ​​​អ៊ីនធឺ​​​កុង​​ទីណង់តាល់  ក្នុង​​​គោលបំណង​​​ទាក់ទាញ​​​ចំណាប់អារម្មណ៍ និង​​​ការ​​​ចូលរួម​​​ចំណែក​​​យ៉ាងសកម្ម​​​ពីប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អំពី​​​ការ​​​ពន្យារ​​​កំណើត សមធម៌យែនឌ័រ និងការចូលរួមរបស់បុរសក្នុងការចូលរួមចំណែកកាត់បន្ថយមរណៈភាពមាតាជុំវិញការផ្ដល់កំណើត ក្រោមសារគន្លឹះ“បុរស ជាចំណែកដ៏សំខាន់នៃដំណោះស្រាយ! មិនមែនជាចំណែកនៃបញ្ហាទេ!”។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សង្គមជាតិគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ សម្រេចតាមសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍២០០០របស់ រាជរដ្ឋាភិបាល និងការចុះសច្ចាប័ននៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រីភេទ(១៩៩២) សំដៅកាត់បន្ថយអត្រា ស្លាប់របស់ម្ដាយដែលមានក្នុងមួយថ្ងៃប្រហែលជា៣នាក់ឱ្យមកនៅចំណុចសូន្យ។

លោកស្រីវេជ្ជបណ្ឌិត អ៊ុក វង្សវឌ្ឍនី នាយិកាប្រតិបត្ដិសមាគមថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់បានមានប្រសាសន៍ថា គោលបំណងរបស់យើងថ្ងៃនេះគឺដើម្បីស្វែងយល់ថា តើប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកអ្វីខ្លះដើម្បីជួយសង្គ្រោះជីវិតស្ដ្រីជាមាតា ដែលស្លាប់ជុំវិញកំណើតជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដោយ ចូលរួមដោយច្បាស់លាស់ និងស្របគ្នាអំពីផលប្រយោជន៍ដែលទាក់ទងនឹងសុខភាព។ ការផ្សព្វផ្សាយព័ត៌មានអំពីផលប្រយោជន៍ នៃការប្រើប្រាស់ចំពោះបុរសនិងស្ដ្រី និងគូស្រករថ្មី ការជួយសរសេរអត្ថបទ និងបទអត្ថាធិប្បាយផ្សព្វផ្សាយផ្សេងៗ ដើម្បីជួយជំរុញឱ្យ គូស្វាមីគ្រប់រូបនាំភរិយាទៅពិនិត្យផ្ទៃពោះ និងទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យផ្សេង ព្រមទាំងចូលរួមចំណែកដ៏ សំខាន់នៃការផ្សព្វផ្សាយក្នុងវិស័យសុខាភិបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងពេលនោះដែរ ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កុមារគឺជាអនាគតរបស់ ប្រទេសកម្ពុជា ពួកគេត្រូវការការថែទាំ និងផ្ដល់ចំណីអាហារគ្រប់គ្រាន់ ដើម្បីធ្វើឱ្យពួកគេអាចសិក្សា រៀនសូត្រ និងស្វែងរកការងារ នៅពេលដែលពួកគេបញ្ចប់ការសិក្សា ដែលញ៉ាំងឱ្យពួកគេមានជីវិតរស់នៅយ៉ាងសុខសាន្ដ។ ស្ដ្រីជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុង ប្រទេស។ មានស្ដ្រីជាច្រើននៅក្នុងប្រទេស ពួកគាត់មិនត្រឹមជាម្ដាយ ហើយថែមទាំងជាកសិករ អ្នករកសីីុ ឬជាមន្ដ្រីរាជការ។ សុខភាពរបស់ពួកគាត់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងគ្រួសារ បើនិយាយដោយឡែកហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតរុងរឿង បើនិយាយរួម។ ការចូលរួមចំណែករបស់បុរសនៅក្នុងសុខភាពបន្ដពូជ និងសុខភាព ផ្លូវភេទ គឺនៅមានកម្រិតទាបនៅឡើយនៅប្រទេសកម្ពុជាយើងនេះ។ ការយល់ដឹងពីសុខភាពបន្ដពូជ ដោយបុរសធ្វើការសម្រេចចិត្ដ រួមគ្នា ដោយប្ដីប្រពន្ធអាចធ្វើឱ្យប្រសើរឡីងនូវកម្មវិធីពន្យារកំណើត។ លទ្ធផលនៃការសិក្សាជាច្រើនបានបង្ហាញឱ្យឃើញថា ការប្រើ ប្រាស់ ការពន្យារកំណើតឡើងខ្ពស់នៅពេលដែលមានការចូលរួមពីបុរសជាស្វាមី។ យើងដឹងច្បាស់ថា ក្រសួងសុខាភិបាលតែឯងមិន អាចជួយដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក ដោយឆ្លើយតបទៅនឹង តម្រូវការគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍នាឆ្នាំ២០១៥បានឡើយ។ ដូច្នេះសិក្ខាសាលាថ្ងៃនេះមានសារៈសំខាន់ណាស់។ យើងមកជួប ជុំគ្នាដើម្បីចូលរួមជាដៃគូ ដោយមានការចូលរួមពីសំណាក់បណ្ដាអង្គការជាតិ និងអន្ដរជាតិនានា ជាពិសេសស្ថាប័នផ្សព្វផ្សាយព័ត៌មាន ដើម្បីរិះរកមធ្យោបាយផ្សេងៗ រួមទាំងការលើកកម្ពស់ ការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបដែលសុទ្ធតែជាមធ្យោបាយ ឬជាយុទ្ធសាស្ដ្រនានាដែលចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីបុរសជាស្វាមីក្រោមសារគន្លឹះថា បុរសជាផ្នែកដ៏សំខាន់នៃដំណោះ ស្រាយ! មិនមែនជាបញ្ហាទេ! ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក។ ជាងនេះទៅទៀតការចូលរួមយ៉ាងសកម្មពីអស់លោក លោកស្រីអ្នកនាងកញ្ញា ដែលជាសមាជិកស្ថាប័នផ្សព្វផ្សាយព័ត៌មានដែលបានចូលរួមសិក្ខាសាលានេះដោយជួយសរសេរ និង អត្ថាធិប្បាយផ្សព្វផ្សាយព័ត៌មានទាំងអស់គ្នាអំពីយុទ្ធសាស្ដ្រត្រូវសង្គ្រោះជីវិតមាតា និងទារក នៅកម្ពុជាដែលស្លាប់រាល់ថ្ងៃ។ ហើយ ប្រការនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចលទ្ធផលដែលរំពឹងទុក ក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ថ្មីកម្ពុជា។ យើង មានជំនឿជឿជាក់យ៉ាងមុតមាំថា ការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកពិតជាអាចធ្វើបាននៅក្នុងប្រទេសកម្ពុជាយើង។ ជីវិត របស់មាតា និងកុមារកម្ពុជាដែលជាជនរួមជាតិរបស់យើងទាំងអស់គ្នាត្រូវសង្គ្រោះឱ្យទាន់ពេល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

ប្រហុក​​​ចំហុយ​​​សៀមរាប

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ២នាក់
  • រយៈពេលចម្អិន ២០នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី

គ្រឿងផ្សំ

  • ប្រហុកសៀមរាប ២០ក្រាម
  • សាច់ជ្រូកបីជាន់ឆៅ ៧៥ក្រាម
  • សាច់ជ្រូកសាច់សុទ្ធ ៧៥ក្រាម
  • ពងទាប្រៃ ២គ្រាប់
  • ពងមាន់ ១គ្រាប់
  • ខ្ទឹមបារាំង ១ចំហៀង
  • ខ្ទឹមក្រហម ២កំពឹស
  • ខ្ទឹមស ៣កំពឹស
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម ១ស្លាបព្រាបាយ
  • អំបិល ទៅតាមតម្រូវការ
  • ម្រេច តាមតម្រូវការ
  • ម្ទេសក្រហម តាមតម្រូវការ
  • សណ្ដែកកួរ ២០ក្រាម
  • ប៉េងប៉ោះខ្ចី ៥០ក្រាម
  • ស្វាយខ្ចី ៥០ក្រាម
  • ត្រសក់ ៥០ក្រាម
  • ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស៧០ក្រាម
  • ត្រប់ស្រួយ ២ផ្លែ
  • ក្រូចឆ្មារមួយចំណិត
  • ស្លឹកជីនាងវង

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • សាច់ជ្រូក​​​បីជាន់​​​លាងទឹក​​​ឱ្យស្អាត​​​ហើយ​​​យក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • សាច់ជ្រូក​​​សាច់សុទ្ធ​​​លា​​ង​​​ទឹក​​​ឱ្យស្អាត​​​ហើយយក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ពងទាប្រៃ​​​គោះយក​​​ពណ៌លឿង​​​ចិញ្ច្រាំ ពណ៌ស​​​ដាក់​​​ដោយឡែក
  • ខ្ទឹមបារាំង​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមក្រហម​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមស​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ម្ទេសក្រហម​​​ហាន់ជា​​​សរសៃ​​​សម្រាប់​​​លម្អ
  • សណ្ដែកកួរ កាត់ប្រវែង​​​៥សង់ទីម៉ែត្រ
  • ប៉េងប៉ោះខ្ចី ហាន់ស្ដើងៗ
  • ស្វាយខ្ចី ហាន់ស្ដើងៗ
  • ត្រសក់ ចិតសម្បក​​​ហើយ​​​ហាន់​​​ស្ដើងៗ
  • ស្ពៃក្ដោប​​​ពណ៌ស្វាយ និង​​​ពណ៌ស ហាន់ជា​​​ដុំ​​​តូចល្មម

របៀបធ្វើ

​ដំបូង​សូម​យក​ប្រហុក​ចិញ្ច្រាំ​មក​លាយ​ជា​មួយ​សាច់​ជ្រូក​ ​ខ្ទឹមស​ ​ខ្ទឹម​បារាំង​​ ​ស្ករ​ត្នោត​ ​ខ្ទឹម​ក្រហម​ ​ខ្ទិះ​ដូងដើម​ ​ពងទា​​ប្រៃ​ក្រហម​ដែល​ចិញ្ច្រាំ​ហើយ​ ​យក​មក​កូរ​លាយ​បញ្ចូល​គ្នា​ជា​មួយ​អំបិល​ ​ម្រេច​ ​(​ប៉ុន្ដែ​កុំ​ប្រើ​អំបិល​ច្រើន​ពេក​ ​ព្រោះ​ពង​ទា​ប្រៃ​ ​និង​​ប្រហុក​វា​មាន​រស​ជាតិ​ប្រៃ​រួច​ទៅ​ហើយ​)​។ ​បន្ទាប់​ពី​លាយ​រួច​ហើយ​ត្រូវ​យក​ពង​ទា​ប្រៃ​ពណ៌​ស​មក​វាយ​បញ្ចូល​គ្នា​ជា​មួយ​ពង​មាន់​ឱ្យ​សព្វ​ ​ហើយ​ចាក់​ពាក់​កណ្ដាល​ចូល​ទៅ​ក្នុង​ប្រហុក​ដែល​លាយ​រួច​ ​បន្ទាប់​មក​ត្រូវ​យក​ទៅ​ចំហុយ​រយៈ​ពេល​៥​នាទី​។​ ​បន្ទាប់​មក​ទៀត​សូម​យក​ ​ពង​មាន់​ដែល​លាង​ហើយ​នៅ​សល់​យក​ទៅ​ដាក់​ស្រោច​ពី​លើ​ ​ហើយ​យក​ទៅ​ចំហុយ​ប្រហែល​១៥​នាទី​ថែម​ទៀត​ ​ឬ​ទុក​រហូត​ដល់​ឆ្អិន​។​ ​បន្ទាប់​ពី​ឆ្អិន​ហើយ​ត្រូវ​លើក​ចេញ​ពី​ឆ្នាំង​ចំ​ហុយ​ ​លម្អ​នូវ​ម្ទេស​ក្រហម​ដែល​ហាន់​ជា​សរសៃ​ពី​លើ​អម​ជាមួយ​បន្លែ​ដែល​រៀប​ដាក់​ចាន​ហើយ​ ​នោះ​ជា​ការ​ស្រេច​។​

​បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

រ៉ែ​​​ខនិជ ៖ ជាតិ​​​កាល់​​​ស្យូម

នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗ​លោក​អ្នក​បាន​ជ្រាប​ហើយ​អំពី​វីតាមីន​សារ​ធាតុ​អាហារ​ ​អាហារ​ចិញ្ចឹម​ ​អាហារ​បំប៉ន​ ​និង​សារ​ធាតុ​រ៉ែ​ខនិជ​ ​ទាំង​និយមន័យ​ ​ទាំង​ចំណាត់​ថ្នាក់​។ ​ទោះ​បី​ជា​សារ​ធាតុ​រ៉ែ​ខនិជ​មាន​តម្រូវ​ការ​តិច​សម្រាប់​ ​សាព៌ាង្គកាយ​​ក្ដី​ ​បើ​ប្រៀប​ធៀប​ជាមួយ​អាហារ​ចិញ្ចឹម​ ​និង​ជាតិ​វីតាមីន​ ​ប៉ុន្ដែ​ខ្លួន​ប្រាណ​មនុស្ស​ពិត​ជា​មិន​អាច​ខ្វះ​វា​បាន​នោះ​ទេ​។ ​ហេតុ​នេះ​​សូមមិត្ដ​អ្នក​អាន​ទាំង​ឡាយ​បន្ដ​តាម​ដាន​អំពី​អត្ថ​ប្រយោជន៍​របស់​សារ​ធាតុ​ទាំង​នេះ​ជាមួយ​ទស្សនា​វដ្ដី​ សុខភាពយើង ​ជា​បន្ដ​ទៅ​ទៀត​។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីជាតិកាល់ស្យូម

ជាតិកាល់ស្យូមដែលចាត់ចូលក្នុង​ចំណាត់​ថ្នាក់​សារ​ធាតុ​អាហារ​បំប៉ន​ ​ឬ​សារ​ធាតុ​កម្រ​មាន​តម្រូវ​ការ​ច្រើន​​(​ឬ​រ៉ែ​ខនិជ​មាន​ ​តម្រូវ​ការ​ច្រើន​)​ ​ចូល​រួម​នៅ​ក្នុង​ប្រតិ​កម្ម​ម៉េ​តា​ប៉ូ​លីស​របស់​សារ​ធាតុ​វីតា​មីន​ជា​ច្រើន​។

- ជួយឆ្អឹង និងធ្មេញ ៖ វាដើរតួនាទីយ៉ាងសំខាន់​នៅ​ក្នុង​ការ​សាង​សង់​ ​ភាព​មាំ​ទាំ​ ​និង​ការ​ទ្រ​ទ្រង់​ឆ្អឹង​ ​និង​ធ្មេញ​។​

- ទ្រទ្រង់ប្រព័ន្ធប្រសាទ ៖ តួនាទីចម្បងបំផុគឺទ្រ​ទ្រង់​សុខ​ភាព​ប្រព័ន្ធ​ប្រសាទ​ដោយ​សម្រួល​ដល់​ការ​គេង​លក់​ស្រួល​ ​និង​ ​ប្រឆាំង​ជាមួយ​ស្ថានភាព​ស្មុគស្មាញ​ចិត្ដ​ ​ឬ​វិបត្ដិ​ផ្លូវ​ចិត្ដ​នានា​។ ​ជាតិ​កាល់​ស្យូម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជាតិ​ខនិជ​ប្រព័ន្ធ​ប្រសាទ​។​

- ជួយបេះដូង ៖ វាមានតួនាទីសំខាន់ផងដែរ ​ក្នុង​ការ​ជួយ​ដំណើរ​ចលនា​បេះដូង​ឱ្យ​ដើរ​ត្រឹម​ត្រូវ​ ​ជា​ពិសេស​ចង្វាក់​បេះ​ដូង​។​

- ជួយឈាម ៖ វាក៏មានតួនាទីផងដែរ ​សម្រួល​ដល់​ការ​កក​នៃ​ឈាម​។

- ប្រឆាំងជម្ងឺមហារីក ៖ យើងឃើញជាតិកាល់ស្យូមដើរ​តួនាទី​ផង​ដែរ​ ​នៅ​ក្នុង​ការ​ការ​ពារ​ទប់​ទល់​ជាមួយ​ជម្ងឺ​មហា​រីក​​ពោះ​វៀន​ធំ​ ​និង​មហារីក​ពោះវៀន​ក្រសាល់​គូទ​។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិកាល់ស្យូម

​ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុង​ខ្លួន​ជា​ប្រចាំ​ផង​ដែរ​ ​នូវ​សារ​ធាតុ​កាល់​ស្យូម​នេះ​ ​ក្នុង​បរិមាណ​ចំនួន​ ​៩០០​មី​លី​ក្រាម​សម្រាប់​មនុស្ស​ពេញ​វ័យ​ ​១,២​ក្រាម​សម្រាប់​វ័យ​ជំទង់​ ​១​ក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​ ​និង​ស្ដ្រី​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ ​និង​មនុស្ស​ធំ​ឬ​ពេញ​វ័យ​ភេទ​ស្រី​ដែល​មាន​អាយុ​លើស​៥៥​ឆ្នាំ​ ​និង​បុរស​ចំ​ណាស់​អាយុ​លើស​៦៥​ឆ្នាំ​។

កង្វះជាតិកាល់ស្យូម នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើមនុស្សយើងទទួលទានជាតិកាល់​ស្យូម​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ​ ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​គួរ​ឱ្យ​កត់​ ​សម្គាល់។ ​ផល​ប៉ះ​ពាល់​ដែល​ចម្បង​ជាង​គេ​ ​គឺ​វិបត្ដិ​គ្រោង​ឆ្អឹង​(​ពុក​ឆ្អឹង​ ​ឆ្អឹង​ក្រិន​ ​ឆ្អឹង​បាត់​ភាព​រឹង​មាំ​) ​ដង្កូវ​ស៊ី​ធ្មេញ​ ​ឈឺ​ចា​ប់​សាច់​ដុំ​ ​ស្បែក​ប្ដូរ​សម្បុរ​ ​ដំបៅ​មាត់​ ​ងាយ​កន្ដ្រាក់​សរីរាង្គ​ ​មួម៉ៅ​ ​និង​វិបត្ដិ​ដំណេក​(​គេង​មិន​សូវ​លក់​ជាដើម​)​។​

ចំណីអាហារដែលមានជាតិកាល់ស្យូម

ជាតិ​កាល់​ស្យូម​មាន​នៅ​លើ​ចំណី​អាហារ​មួយ​ចំនួន​ ​ជាពិសេស​នៅ​ក្នុង​ចំណី​អា​ហារ​ ​ដូច​ជា​អា​ហារ​ជាតិ​ទឹក​ដោះ​ ​ត្រី​សាឌីន​ ​កំប៉ុង​ ​ត្រីសូម៉ុង​ ​ផ្លែ​ឈើ​ស្ងួត​(​ជា​ពិសេស​ផ្លែ​អាម៉ង់​)​ ​បន្លែ​បៃតង​ ​ស្ពៃ​ ​និង​ទឹក​ខនិជ​ដែល​សម្បូ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម​ ​និង​ម៉ា​ញ៉េ​ស្យូម​។​ ​សមាមាត្រ​ជាតិ​កាល់​ស្យូម​ ​និង​ម៉ា​ញ៉េ​ស្យូម​គឺ​ត្រូវ​មាន​ផល​ចែក​ចំនួន​២​ជា​ទូ​ទៅ​។​

ពេលដែលគួរប្រើជាតិកាល់ស្យូម

ជាទូទៅគេឃើញជាតិកាល់ស្យូមមានទម្រង់​ជា​ក្លុយ​កូ​ណាដ​ ​ឬ​អូ​រ៉ូ​តាត​ ​ឬ​ជា​ជាតិ​កាល់​ស្យូម​សមុទ្រ​ដែល​កើត​ចេញ​ពី​ ​សា​រ៉ាយ​ ​និង​គ្រឿង​ងាវ​ ​គ្រំ​សមុទ្រ​ជាដើម​។ ​តម្រូវ​ការ​ទទួល​ទាន​ធ្វើ​យ៉ាង​ណា​ឱ្យ​ចូល​ទៅ​ក្នុង​ខ្លួន​បាន​ជាតិ​កាល់​ស្យូម​១​ក្រាម​ក្នុង​១​ថ្ងៃ​។​

ចំពោះមនុស្សចាស់ ជាតិកាល់ស្យូមធ្វើ​ស​មាស​កម្ម​ជា​មួយ​ជាតិ​ប្រូ​តេ​អ៊ីន​ ​​ដើម្បី​ធ្វើ​ឱ្យ​ការ​ស្រូប​ផ្ដុំ​របស់​វា​រឹត​តែ​ប្រសើរ​ឡើង​ ​ព្រោះ​ថា​ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ​ការ​បញ្ចេញ​រស​ក្រពះ​មាន​ការ​ថម​ថយ​ចុះ​។ ​ប្រសើរ​បំផុត​គួរ​ទទួល​ទាន​ថ្នាំ​ឬ​អាហារ​បំប៉ន​ដែល​មាន​ ​ជាតិ​កាល់​ស្យូម​ក្រៅ​ពី​ពេល​បាយ​ ​ព្រោះ​ថា​វា​អាច​ជួយ​បញ្ចៀស​ ​ឬ​ឱ្យ​គេច​ផុត​ពី​ការ​ប្រ​ឆាំង​គ្នា​ជា​មួយ​ចំណី​អាហារ​ ​និង​ឱសថ​មួយ​ចំនួន​ ​ជា​ពិសេស​គឺ​ឱសថ​សម្លាប់​មេរោគ​អង់​ទី​ប៊ី​យ៉ូ​ទិក​ជា​ដើម​។

តម្រូវការជាតិកាល់ស្យូមជាប្រចាំថ្ងៃ និងការប្រុងប្រយ័ត្ន

ក្នុងករណីប្រើប្រាស់ជាតិកាល់ស្យូមជាថ្នាំឬ​​អាហារ​បំ​ប៉ន​ ​មិន​ត្រូវ​ប្រើ​ឱ្យ​លើស​ពី​២​ក្រាម​ក្នុង​១​ថ្ងៃ​ជា​ដាច់​ខាត​ ​បើ​មិន​ដូច្នេះ​ទេ​ ​នឹង​ប្រឈម​ជាមួយ​ការ​លើស​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​ឈាម​​ ​ការ​លើស​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​ទឹក​នោម​​ ​និង​បង្ក​បង្កើត​ជា​ក្រួស​នៅ​ក្នុង​ ​តម្រង់​នោម​។ ​លើស​ពី​នេះ​ ​ការ​ប្រើ​ប្រាស់​ច្រើន​ជ្រុល​ ​នាំ​ឱ្យ​ស្រេក​ទឹក​ជា​ខ្លាំង​ ​ព្រម​ទាំង​ក្អួត​ចង្អោរ​ ​សម្ពាធ​ឈាម​លើស​ ​និង​ទល់​លា​មក​ផង​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

កត្ដា​​​សំខាន់ៗ​​​ទាក់ទង​​​នឹង​​​សំណង់​​​ផ្ទះ

បច្ចេកទេស​​​នៃ​​​សំណង់​​​ផ្ទះ​​​ជា​​​កត្ដា​​​សំខាន់​​​ដែល​​​​ជួយ​​​​ទប់​​​​ស្កាត់​​​​នូវ​​​​បញ្ហា​​​ទាំ​ង​ឡាយ​​​​បន្ទាប់​​​​ពី​​​​ការ​​​​សាង​សង់​​​​បាន​​​ប​ញ្ចប់​។ ​កត្ដា​​​​សំ​ខាន់​ៗ​​​​ទាំង​នោះ​​​​ជា​​​​បញ្ហា​​​​មួយ​​​​ដែល​​​​ស្ថាបត្យករ​​​​ត្រូវ​​​​គិត​គូរ​​​​មុន​​​​នឹង​​​​មាន​​​​ការ​​​​រៀប​ចំ​​​​ប្លង់​​​​ក្នុង​​​​ការ​​​​សាង​​​​សង់​​​​ផ្ទះ​។ ​បើ​សិន​​​​ជា​​​​ការ​​​​សាង​​​​សង់​​​​ទាំង​​នោះ​​​​មិន​បាន​​​​គិត​​​​ឱ្យ​​​​បាន​​​​ដិត​​​​ទៅ​លើ​​​​កត្ដា​​​​ទាំង​អស់​​​​នោះ​​​​ទេ​ ​នឹង​​​​អាច​​​​បណ្ដាល​​​​ឱ្យ​មា​​ន​​​​បញ្ហា​​​​ជាក់​​​​ជា​​​មិ​ន​​​​ខាន​។​ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្វែង​យល់​ពី​កត្ដា​សំខាន់ៗ​ដែល​ទាក់​ទង​ទៅ​នឹង​សំណង់​ផ្ទះ​ ​លោក​ ​ជា​ ​សា​រិន​ ​នាយក​ក្រុម​ហ៊ុន​គ្រីន​ហ្គោល​ ​ចូល​រួម​ បក​ស្រាយ​ជា​មួយ​ទស្សនា​វដ្ដី​ ​សុខ​ភាព​យើង​។

ស្ថាបត្យកម្មកាន់តែរីកដុះដាល

សព្វថ្ងៃស្ថាបត្យកម្មកំពុងតែមានការរីក​ចម្រើន​​ ​ឈរ​លើ​វិស័យ​អប់​រំ​មួយ​យ៉ាង​រឹង​មាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ពេល​ ​អនាគត​។ ​សំណង់​អគា​ធំ​ៗ​ខ្ពស់​ៗ​បាន​កំ​ពុង​ឈរ​យ៉ាង​ស្កឹម​ស្កៃ​កណ្ដាល​ទី​ក្រុង​ ​ដែល​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​អភិវឌ្ឍន៍​យ៉ាង​ជឿន​លឿន​។​ ​ដោយ​សារ​តែ​បច្ចុប្បន្ន​សំណង់​អគារ​កាន់​តែ​រីក​ដុះ​ដាល​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យ៉ាង​ស​ស្រាក់​ស​ស្រាំ​របស់​រាជ​រដ្ឋា​ភិ​​បាល​​។ ​​ដូច​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​វិ​ស័យ​ស្ថាប​ត្យ​កម្ម​កាន់​តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

កត្ដាសំខាន់នៃសំណង់ផ្ទះ

ការគិតទៅលើបច្ចេកទេសមុននឹងការចាប់ផ្ដើម​សាង​សង់​គេហ​ដ្ឋាន​ឬ​អគារ​ជា​ការ​ចាំ​បាច់​ ​ក្នុង​នោះ​មាន​កត្ដា​សំខាន់​ៗ​ដែល​ ​ទាក់​ទង​ទៅ​នឹង​សំណង់​ផ្ទះ​របស់​លោក​អ្នក​ ​គឺ​កត្ដា​សណ្ឋាន​ដី​ ​និង​កត្ដា​អា​កាស​ធាតុ​។

. កត្ដាសណ្ឋានដី ៖ នេះជាផ្នែកមួយយ៉ាងសំខាន់ដែលលោក​អ្នក​ចាំ​បាច់​គិត​ថា​សំណង់​ផ្ទះ​បែប​ណា​ដើម្បី​សម​ស្រប​ទៅ​ស្ថាន​ ​ភាព​ដី​នៅ​ក្នុង​តំបន់​ទាំង​នោះ​ ​ដូច​ជា​តំបន់​វាល​ទំនាប​ ​តំបន់​ខ្ពង់​រាប​ ​និង​តំបន់​មាត់​សមុទ្រ​។ ​ផល​ប្រយោជន៍​នៃ​ការ​គិត​គូរ​ទៅ​លើប​ញ្ហា​ ​ស្ថាន​ភាព​ដី​នេះ​សម្រាប់​នៅ​ក្នុង​តំបន់​វាល​ទំនាប​ ​គឺ​ជួយ​ទប់​ស្កាត់​ពី​ផល​លំបាក​នៃ​កត្ដា​អា​កាស​ធាតុ​ ​ដូច​ជា​ទឹក​លិច​ចូល​ផ្ទះ​នៅ​រដូ​វ​វស្សា​ ការ​ពារ​សំណើម​បរិយា​កាស​ ​ផ្ទះ​មានទី​ធ្លា​លំហ​ ​និង​ខ្យល់​អាកាស​​​​​​​​គ្រប់​គ្រាន់​ ​រី​ឯ​លក្ខណៈ​នៃ​សំណង់​ផ្ទះ​វិញ​នោះ​គឺ​ត្រូវ​មាន​លក្ខណៈ​ឱ្យ​ផុ​ត​​ពី​ដី​។​ ​សម្រាប់​តំប​ន់​ខ្ពង់​រាប​វិញ​នោះ​ជា​ផល​ប្រយោជន៍​ដើម្បី​ជួយ​ការពារ​ពី​បញ្ហា​ធម្មជាតិ​ដូចគ្នា​ ​គឺ​គេច​ពី​កម្លាំង​ខ្យល់​បក់​បោក​ខ្លាំង​ ​និង​ការ​ពារ​ការ​ខូច​ខាត​ផ្ទះ​សម្បែង​។ ​សំ​ណង់​ផ្ទះ​នៅ​ក្នុង​តំបន់​នោះ​គឺ​ត្រូវ​មាន​លក្ខណៈ​ជាប់​ផ្ទាល់​ដី​តែ​ម្ដង​ ​ហើយ​ជា​សំណង់​ទាប​ៗ​។​ ​ចំពោះ​នៅ​តំបន់​មាត់​សមុទ្រ​វិញ​នោះ​ ​ការ​សាង​សង់​ផ្ទះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ការ​សាង​សង់​ផ្ទះ​នៅ​តាម​តំបន់​ខ្ពង់​រាប​ ​តែ​ការ​សាង​សង់​ ​គឺ​មាន​លក្ខណៈ​ពង្រីក​មាត់​បង្អួច​ដើម្បី​មើល​ទេស​ភាព​ឱ្យ​បាន​ធំ​នៅ​ចំ​ទិស​ខ្យល់​។ ​នេះ​ជា​ផល​ប្រយោជន៍​ដើម្បី​ការ​មើល​កម្សាន្ដ​ទេស​ភាព​ ​ធម្ម​ជាតិ​ ​ដើម្បី​ជា​ការ​ស្រស់​ស្រាយអា​រម្មណ៍​ដោយ​សារ​តែ​ភាគ​ច្រើន​នៅ​តំបន់​មាត់​សមុទ្រ​គឺ​ជា​តំបន់​ទេស​ចរណ៍។​ ​

. កត្ដាអាកាសធាតុ ការសាងសង់ផ្ទះទៅតាម​លក្ខណៈ​អាកាស​ធាតុ​គឺ​មាន​ប្រយោជន៍​ចំពោះ​ការ​រស់​នៅ​របស់​លោក​​អ្នក។​​ ​បើ​គិ​ត​ទៅ​ដល់ក​ត្ដា​អា​កាស​ធាតុ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​កត្ដា​ព្រះអា​ទិត្យ​ ​ដើម្បី​ឱ្យ​ការ​សាង​សង់​ផ្ទះ​កាត់​បន្ថយ​ការ​ប៉ះ​​ពាល់​ ​ដោយ​ផ្ទាល់​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ​ដែល​ជា​ហេតុ​អាច​បង្ក​ឱ្យ​សំណង់​ផ្ទះ​របស់​លោក​អ្នក​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ​។ ​មួយ​វិញ​ទៀត​គឺ​ទាក់​ទង​ទៅ​ ​នឹង​កត្ដា​ខ្យល់​ ​ដោយ​សារ​តែ​នេះ​ជា​បញ្ហា​ដែល​ចៀស​មិន​ផុត​ ​ព្រោះ​សំណង់​អគារ​ចាំ​បាច់​ត្រូវ​មាន​ចរន្ដ​ខ្យល់​។ ​ការ​គិត​គូរ​ទៅ​លើ​បញ្ហា​នេះ​ ​គឺ​មាន​ប្រយោជន៍​សំខា​ន់​ក្នុង​ការ​ដោះ​ស្រាយប​​ញ្ហា​កម្ដៅ​ ​ដែល​​ជួយ​ដើម្បី​ផ្លាស់​​​​​​​​​ប្ដូរ​កម្ដៅ​ ​និង​ជាតិ​ទឹក​ឱ្យ​ខ្លួន​មាន​សភា​ពត្រ​ជាក់​រាល់​ពេល​ ​ដែល​លោក​អ្នក​ស្នាក់​នៅក្នុង​គេហ​ដ្ឋាន​ ​ឬ​អគារ​។​ ​រី​ឯ​មួយ​វិញ​ទៀត​នោះ​គឺ​កត្ដា​ទឹក​ភ្លៀង​ ការ​សាង​សង់​ផ្ទះ​ចាំបា​ច់​បំផុត​ក៏​ត្រូវ​គិត​គូរ​ ពី​កត្ដា​ទឹក​ភ្លៀង​ដែរ​ ​បើ​មិន​បាន​រៀប​ចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​ ​វា​នឹង​អាច​ធ្វើ​ឱ្យ​ទឹក​ភ្លៀង​សាច​ចូល​ទៅក្នុង​ផ្ទះ​បា​ន។ ​ដូច​នេះ​ការ​សាង​ ​សង់​ត្រូវ​ធ្វើ​ទៅ​តាម​បច្ចេក​ទេស​មួយ​ដ៏​ត្រឹម​ត្រូវ​ ​ទើប​លោក​អ្នក​អាច​ចៀស​ផុត​ពី​ផល​លំបាក​ទាំង​នោះ។​

ការគិតគូរទៅលើម៉ូតផ្ទះ

ការរចនា និងការជ្រើសរើស​ម៉ូត​ផ្ទះ​ជា​កត្ដា​រួម​ផ្សំ​មួយ​ដែល​ជួយ​លើក​សោ​ភ័ណ​ភាព​​ផ្ទះ​ជាការ​ទាក់​ទាញ​ភ្នែក​អ្នក​ដទៃ​​​​​​​​ ​និង​ ​ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃ​ថ្នូរ​ក្នុង​ការ​រស់​នៅ​។ ​លោក​អ្នក​អាច​ជ្រើស​រើស​តាម​ម៉ូត​ផ្ទះ​ជា​ច្រើន​ប្រភេទ​តាម​តម្រូវ​ការ​ ​និង​ចំណង់​ចំណូល​ចិត្ដ​ ​ដូចជា​ផ្ទះដែ​​ល​មាន​ម៉ូត​ក្បូរ​ក្បាច់​ជា​លក្ខណៈ​បុរាណ​ខ្មែរ​ ​ផ្ទះ​មាន​លក្ខណៈ​បែប​អឺរ៉ុប​ ​ឬ​ក៏​ជា​លក្ខណៈ​ផ្ទះ​កាត់​តា​ឡុក​ជា​ដើម​។ ​

ការទស្សន៍ទាយក្បួនហុងស៊ុយ

ការជ្រើសរើសលំនៅស្ថានឬការជ្រើស​រើស​យក​ពេល​វេលា​ចាប់​ផ្ដើម​មក​រស់​នៅក្នុង​ផ្ទះH​ ​លោក​អ្នក​មួយ​ចំនួន​តែង​និយម​មើល​ ​តាម​ការ​ទស្សន៍​ទាយ​ក្បួន​ហុង​ស៊ុយ​ ​ដើម្បី​ឱ្យ​ការ​រស់​នៅ​ប្រកប​ដោយ​សេច​ក្ដី​សុខ​ ​ចម្រុង​ចម្រើន​ ​និង​រក​ស៊ី​ទទួល​ទាន​មាន​បាន​។ ​នេះ​ជា​ ​ជំនឿ​មួយ​ដែល​លោក​អ្នក​មួយ​ចំនួន​បាន​យក​បញ្ហា​នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​គិត​​​​​​​​​​​​​គូរ​ទៅ​លើ​បញ្ហា​ខ្សែជី​វិត​វាសនា​ ​និង​ហុង​ស៊ុយ​របស់​ខ្លួន​ ​ទាំង​ការ​រស់​នៅ​ ​និង​ការ​ប្រកប​របរ​រក​ស៊ី​ជា​ដើម​។ ​ទោះ​បី​ជា​យ៉ាង​ណា​ការ​រក​ក្បួន​ហុង​ស៊ុយ​សម្រាប់​សំណង់​ផ្ទះ​របស់​លោក​អ្នក​មិន​មែន​ ​ជា​រឿង​មិន​ល្អ​នោះ​ទេ​ ​​បញ្ហា​នេះ​ក៏​អាច​ជួយ​បង្កើន​កម្លាំង​ចិត្ដ​របស់​លោក​អ្នក​ឱ្យ​ប្រកប​របរ​រក​ស៊ី​ ​និង​បង្ហាញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​ ​ចំពោះ​សុ​ភ​មង្គល​គ្រួសារ​ផង​ដែរ​។

ដំបូន្មានអ្នកជំនាញ

កត្ដាសំខាន់ៗទាំងអស់នេះសុទ្ធ​តែជា​បញ្ហា​ដែល​លោក​អ្នក​គប្បី​គិត​គូរ​ចំពោះ​សំណង់​ផ្ទះ​របស់​លោក​អ្នក​។ ​ការ​គិត​គូរ​ទៅលើ​ ​កត្ដា​ទាំង​អស់​នេះគឺ​មាន​ផល​ប្រយោជន៍​ក្នុង​ការ​រស់​នៅ​។ ​ការ​សាង​សង់​ផ្ទះគួ​រគិត​គូរ​ទាំង​បញ្ហាស​ណ្ឋាន​ដី ​កត្ដាអាកាស​ធាតុ​ ​ម៉ូត​ផ្ទះ​ ​ក៏​ដូចជា​ហុង​ស៊ុយ​ជា​ដើម​។ ​លោក​អ្នក​ត្រូវ​គិត​ថា​គេហដ្ឋាន​គឺ​ជា​ភូមិ​គ្រឹះ​មួយ​ដ៏​រឹង​មាំ​សម្រាប់​ការ​រស់​នៅ​ក្នុង​រយៈ​ពេល​មួ​យ​ដ៏​យូរ​អង្វែង​ ​ដូច​នេះ​ការ​សាង​សង់​ត្រូវ​គិត​គូរ​ឱ្យ​ហ្មត់​ចត់​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

បុរស​​​១០ប្រភេទ​​​ដែល​​​យុវតី​​​ត្រូវ​​​ប្រយ័ត្ន​​​ខ្លួន

លោកស្រី​​​អ្នកនាង​​​មាន​​​ធ្លាប់​​​ជួ​​ប​​​ម្ដង​​​ក្នុង​​​ជីវិត​​​​របស់​​​​ខ្លួន​​​​ដែរ​​​​ឬ​ទេ​​​​ថា​ ​បាន​​​​លួច​​​​ស្រ​ឡាញ់​​​​បុរស​​​​ម្នាក់​​​​យ៉ាង​ងប់​ងល់​ ​ហើយ​​​​បាន​​​​​​បញ្ចប់​​​​ទៅ​វិញ​​​​យ៉ាង​​​​គួរ​​​​ឱ្យ​​​​សោក​ស្ដាយ​​​​នៅ​ពេល​​​​ដែល​​​​ដឹង​ថា​ ​គេ​​​​មិន​មែន​​​​ជា​​​​មនុស្ស​ដែល​​​​អ្នក​នាង​​​​កញ្ញា​​​​ត្រូវ​ការ​​​​ដូច​ដែល​​​​អ្នក​បាន​​​​សង្ឃឹម​​​ទុក​​​​​ហើយ​គេ​​​​​មិន​​បាន​​​​ធ្វើ​ខ្លួន​​​​ដូច​​​​ដែល​គេ​​​​បាន​​​​សន្យា​​​​តាំង​​​​តែ​​​​ពី​ពេល​​​​ដំបូង​​​​មក​នោះ​។ ​ដល់​ដំណាក់​កាល​នោះ​ ​ការ​ដក​ខ្លួន​ថយ​មក​វិញ​គឺ​ពិត​​​ជា​ពិបាក​ណាស់​ ​ប៉ុន្ដែ​វា​ចាំ​បាច់​ត្រូវ​តែ​ដក​មុន​ពេល​ដែល​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅ​ផ្នែក​ខាង​ក្រោម​នេះ​ ​ជា​ចំណុច​សំខាន់​ៗ​របស់​បុរស​១០​ប្រការ​ដែល​ស្ដ្រី​ត្រូវ​ចៀស​វាង​ដូច​ត​ទៅនេះ​​ ៖

១ . បុរសប្រភេទឃើញភ្លាមស្រឡាញ់ភ្លែត ៖ ​បុរស​ប្រភេទ​នេះ​មាន​ពីរ​បែប​គឺ​ប្រភេទ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ ​ដែល​មិន​ ​ធ្លាប់​សាង​មនោ​សញ្ចេត​នា​កាល​ពី​មុន​មក​។ ​ប្រភេទ​នេះ​អាច​ជឿ​ទុក​ចិត្ដ​បាន​ខ្លះ​ ​ប៉ុន្ដែ​ក៏​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​សម្រាប់​ដក​ពិសោធន៍​​ឱ្យ​ឃើញ​ការ​ពិត​ខ្លះៗ​ដែរ​ថា​ ​គេ​មាន​ប្រតិ​កម្ម​នៃ​ចិត្ដ​គំនិត​របស់​គេ​នេះ​ដូច​កាល​ពី​មុន​ឬ​ទេ​ ​ឬ​គ្រាន់​តែ​ជា​ប្រភេទ​មនុស្ស​ដែល​បាន​ឃើញ​​របស់​ដែល​ខ្លួន​ចូល​ចិត្ដ​ក៏​ចង់​កាន់​ ​ចង់ភ្លក្ស​ ​នៅ​ពេល​ដែល​បាន​ស្គាល់​អស់​ហើយ​ ​ក៏​បោះ​បង់​ចោល​ដោយ​ក្ដី​ធុញ​ទ្រាន់​ទៅ​វិញ​។​ ​មួយ​ប្រភេទ​ទៀត​គឺ​បុរស​ដែល​សាង​ទុក​នៅ​ក្នុង​ឧត្ដម​គតិ​នូវ​រូបភាព​ស្ដ្រី​ក្នុង​សុបិន​។ ​នៅ​ពេល​ដែល​បាន​មក​ជួប​ដោយ​ចៃដន្យ​ពី​ការ​ ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ ​គេ​ក៏​ស្រឡាញ់​យ៉ាង​ងប់​ងល់​អង្វរ​រក​សុំ​សេច​ក្ដី​ស្នេហា​ ​ទោះ​ជា​ទើប​តែ​បាន​ជួប​គ្នា​ប៉ុន្មាន​ដង​ក៏​ដោយ​។ ​ទម្រាំ​នឹង​ ​បានជួប​នារី​ដែល​ត្រូវ​ចិត្ដ​គេ​ពិត​នោះ​ ​ប្រ​ហែល​ជា​ត្រូវ​ឆ្លង​កាត់​រាប់​សិប​នាក់​មក​ហើយ​ ​ព្រោះ​គេ​ស្រឡាញ់​តែ​ស្រី​ក្នុង​សុបិន​របស់​គេ​តែ​​ប៉ុណ្ណោះ​​ខុស​ពី​បុរស​ធម្មតា​ឆ្ងាយ​ណាស់​។​​ ​ហេតុ​ដូច្នេះ​ចូរ​អ្នក​នាង​កញ្ញា​កុំ​ជឿ​ដាច់​ខាត​ពី​សេចក្ដី​ស្នេហា​ដំបូង​របស់​គេ​ជាមួយ​អ្នក​ឱ្យ​សោះ​ ​រង់​ចាំ​រហូត​ពេល​វេលា​កន្លង​ផុត​យូរ​បន្ដិច​សិន​ ​ដើម្បី​ឱ្យ​គេ​អស់​ចិត្ដ​អស់​ចង់​ពី​ការ​រក​នារី​ក្នុង​សុបិន​របស់​គេ​ ​ឬ​ក៏​រង់​ចាំ​ឱ្យ​គេ​យល់​ឃើញ​ថា​ ​អ្នក​ជា​មនុស្ស​ពិសេស​សម្រាប់​គេ​សិន​ក៏​បាន​។​

២ . ប្រភេទបុរសត្រចៀកស : បុ​រស​ប្រ​ភេទ​នេះ​​ច្រើន​តែ​ជឿ​លើ​សម្ដីរ​បស់​គេ។​ នរ​ណានិ​យាយ​ផ្លុំ​ត្រចៀ​កប​ន្ដិច​បន្ដួ​ចរមែ​ង ​តែ​ម៉ៃ​ថា​ជា​ការ​ពិត​ទាំង​អស់។ ហើយ​ចំ​ពោះ​កាយ​វិ​ការ​របស់​គេ​ដែល​សម្ដែង​ចេញ​មក​ថា​ស្រ​ឡាញ់​អ្នក​នោះ​ក៏​ផ្អែម​ល្ហែម​ទៅយ៉ា​ង ​ង​ប់​ង​ល់​រហូត​ធ្វើ​ឱ្យអ្នក​រើ​ខ្លួន​ស្ទើរ​ពុំរួ​ចពី​គេទៀត​ផង។​ ​ប៉ុ​ន្ដែ​កាយ​វិកា​រព្រ​ងើយ​កន្ដើ​យ​ក៏ល្វី​ងជូ​រ​ចត់គួ​រឱ្យ​ព្រួ​យបា​រម្ភ​ណាស់​ដែរ ​ទោះ​បី​ កាល​ពី​មុន​មក​គេ​ប្រាប់​ថា​ស្រ​ឡាញ់​វអ្នក​ដល់​កម្រិ​តណា​ក៏ដោយ គេ​អាច​ប្រែ​ប្រួល​ចិត្ដបា​នយ៉ា​ងឆា​ប់រ​ហ័ស​មិន​ខុស​អ្វីពី​ចុង​ស្រល់​ដែល​ ពត់​ពេន​តាម​វា​យោ​បក់​នោះ​ឡើយ​។ ព្រោះ​ហេតុ​ដូ​ច្នេះ​ហើយ​ ឱ​កាស​ដែល​ព្រាត់​ប្រាស​គ្នា​ទៅវិ​ញក៏​មាន​ច្រើន​ណាស់​ជាមួ​យមនុ​ស្សមួ​យ ​ប្រភេ​ទនេះ​។ ​យក​ល្អ​អ្នក​គួរ​ចៀស​វាង​ឱ្យ​ឆ្ងាយ​ពីគេ​ បើ​អាច​ធ្វើទៅ​បាន​។

៣​ . ប្រភេ​ទ​ជានិ​ស្ស័យ ​: បើ​សិន​ជា​និ​យាយ​ឱ្យ​ត្រូ​វ​ចំ​ណុច​គឺជា​ប់ជានិ​ស្ស័យនោះឯង​ ព្រោះ​ទោះ​បី​ជា​គេ​ទទួ​លសម្ដីថា​ នឹ​ង​ឈប់​ដើរ​ស៊ី​ផឹក​ស្រីញី​មិន​រើស​មុខ​ ឬ​ក៏​លែងលេ​ងល្បែង​យ៉ា​ងណា​ក្ដី ​ប៉ុ​ន្ដែ​នៅ​ពេល​ដែល​ភ្លេច​ខ្លួន​មិន​យូរ​ប៉ុន្មា​ន​ដំ​បៅចា​ស់​នេះវា​នឹង​រើ ​ត្រ​ឡប់​ទៅ​រក​ទ្រ​នំដើ​មដែល​ដំបូង​វា​គ្រាន់​តែ​ម្ដង​ម្កាល​ប៉ុណ្ណោះ​។ ទៅ​​ថ្ងៃអ​នាគ​តចៀ​សមិន​ផុត​ពី​ការ​រត់ទៅ​ទ្រនំ​ចាស់​ឡើយ​ ហើ​យ​ទោះ ​បី​ថា​អ្នកយ​កភ្នំម​កញំង​យក​កំ​ផែង​មក​ខ្ទប់​ក៏មិ​នអា​ចយ​កឈ្នះ​បាន​ដែរ​ សម្រា​ប់ម​នុ​ស្សមួ​យប្រ​ភេទ​នេះនោះ។​

៤​ . ​ប្រ​ភេទ​បោក​ប្រាស់ ​: ពួក​នេះ​រមែង​តែផ្ដើ​មពា​ក្យ​សម្ដី​ចេញ​មក​ភ្លាម​ថា​ស្រ​ឡាញ់​អ្នក​ឬ​ក៏​ធ្វើ​ល្អ ​អ្វីៗ​ទាំង​អស់​នៅចំ​ពោះ ​អ្នក​ដើម្បី​សម្ដែង​ឱ្យ​ឃើញ​ថា​ គេ​ជាម​នុស្ស​ស្មោះ​ត្រង់​ មនុស្ស​អាច​ទុក​ចិត្ដ​បាន។ ​នៅ​ពេល​ដែល​អ្នក​ឈ្លក់​វង្វេង​នឹង​សម្ដី​របស់​គេ ​ឬក៏ ​ជឿ​លើ​រូប​គេ​ហើយ​នោះ អ្វីៗ​​វា​​នឹង​រុញ​ច្រាន​ឱ្យ​អ្នក​មាន​វិប្ប​ដិសារី​ទៅ​ថ្ងៃ​អនា​គត​ជាក់ជា​ពុំខាន​។

រូបភាពទស្សនាវដ្តីសុខភាពយើង

៥ .​ ប្រ​ភេទ​មិន​ចុះ​សម្រុង : អ្នក​អាច​នឹង​មាន​ទុក្ខ​ក​ង្វល់​ដោយ​សារ​តែ​ប្រ​តិក​ម្មរ​បស់​បុរស​មួយ​​​​​​​​​​​​ប្រ​​ភេទ​នេះ​គ្រប់​ពេល​វេ​លា ​បាន​ ព្រោះ​ក្នុង​រឿង​ដែល​គេ​និយាយ​ចេញ​មក​វា​ត្រូវ​ប្រើ​ពេល​វេលាយូ​រណាស់​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ការ​ពិត។​ គេរ​មែង​តែង​យកលេ​ស ​អាង​​​​​​​​​​​​​​​​​​​​​​​​​​នេះ​អាង​​នោះ​ដើម្បី​ឱ្យ​អ្នក​ស្លាប់​ចិត្ដ​តទៅ​ទៀត។​ ជា​រឿយ​ៗដល់​ថ្ងៃ​ដែល​គេប្រែ​ប្រួលចិ​ត្ដ​ គេនឹ​ងបញ្ចេ​ញច​ង្កូម​បង្ហាញ​ឱ្យអ្ន​កឃើ​ញ ភ្លា​ម​ៗ​។ 

​៦ ​. ប្រ​ភេទឃា​តក​រនា​រី ​: បើ​សិន​ជា​អ្នក​ដឹងថា​គេ​មាន​ប្រវត្ដិ​បោះបង់​ចោល​អ្នក​នេះអ្ន​កនោះជា​ច្រើ​ននា​ក់កា​លពី​មុន​មក​ ហើយ​ នោះ​វា​គឺជា​ប្រផ្នូ​ល​ប្រាប់​អ្នក​ថាអ្ន​កបា​នជួ​បឃា​តក​​រនា​រី​​ហើយ​។​ ​គេ​គ្មាន​ថ្ងៃ​នឹង​បញ្ឈប់​អំពើ​នេះ​ជា​មួយ​នារី​យ៉ាង​ងាយៗ​ឡើយ​ ​ក្រៅ​ពី​ស្ដ្រី​ដែល​មាន​អំណាច​គ្រប​ដណ្ដប់​លើ​គេ​ប៉ុណ្ណោះ​។ ​បើ​សិន​ជា​គេ​យ៉ាង​នេះ​ ​អ្នក​គួរ​ដក​ខ្លួន​ថយ​ឱ្យ​ឆ្ងាយ​ ​ហើយ​ចាត់​ទុក​ថា​ជា​ប្រ​ផ្នូល​ ​អាក្រក់​នៅ​ថ្ងៃ​នោះ​ចោល​ទៅ​ចុះ​។ ​អ្នក​គ្មាន​ប្រយោជន៍​អ្វី​នឹង​ទៅ​ផ្សង​ព្រេង​ជាមួយ​មនុស្ស​មួយ​បែប​នេះសោះ​ឡើយ​។ ​ឱកាស​ដែល​នឹង​ ​ត្រូវ​ឈឺ​ចាប់​វា​មាន​យ៉ាង​ច្រើន​លើស​ពីការ​ដែល​អ្នក​យក​ឈ្នះ​គេ​បាន​ណាស់​។ ​ចូរ​អ្នក​ចាំ​ទុក​ថា​គេ​មិន​ខុស​អ្វី​ពី​ខ្លា​កំណាច​ដែល​ដេក​ក្រាប​ ​ចាំ​ចាប់សត្វ​នៅ​ពេល​ដែល​វា​មាន​ឱកាស​នោះ​ទេ​។​

៧ . ប្រភេទគ្មានការងារជាមូលដ្ឋាន ​ធ្វើ​អ្វី​មិន​បាន​សម្រេច​មិន​បាន​ផល​ ​ព្រោះ​រវល់​តែ​ផ្លាស់​ប្ដូរ​ការ​ងារ​ជា​រឿយៗ​។ ​ប្រ​សិន​ ​បើ​ការ​ងារ​ផ្លាស់​ប្ដូរ​ ​ការ​ងារ​ជា​ការ​លេង​សើច​ទៀត​នោះ​គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ទៀត​។ ​ព្រោះ​បុរស​មួយ​ប្រភេទ​នេះ​ពុំ​សូវ​យក​ចិត្ដ​ទុក​ដាក់​ ​កា​រ​ងារ​ជា​មូល​ដ្ឋាន​សម្រាប់​ខ្លួន​ឡើយ​ ​បើ​សិន​អាច​ចៀស​វាង​ពី​គេ​បាន​គួរ​ចៀស​វាង​។

៨ . ប្រភេទទុទ្ទិដ្ឋិនិយម ​បុរស​ធ្វើ​អ្វី​ៗ​គឺ​ត្រូវ​ជឿ​លើ​ខ្លួន​ឯង​​ជា​មូល​ដ្ឋាន​។ ​​ជា​ពិសេស​រឿង​សម្ដែង​ទឹក​ចិត្ដ​ដែល​គេ​គួរ​​តែ​មាន​ ​មិន​ថានៅ​ចំពោះ​មុខ​អ្នក​ ​ឬ​ក៏​អ្នក​ដទៃ​ ​ប្រសិន​បើ​គេ​ព្រងើយ​កន្ដើយ​មិន​រាក់​ទាក់​គ្មាន​ចិត្ដ​មេត្ដា​នោះ​ ​ក៏​សម្ដែង​ឱ្យ​ឃើញ​ថា​គេ​ជា​ មនុស្ស​ទុទ្ទិដ្ឋិ​និយម​ចំពោះ​ខ្លួន​ឯង​១០០​ភាគ​រយ​ហើយ​។

៩ . ប្រភេទល្អតែចំពោះអ្នក គឺជាមួយ​អ្នក​គេ​ធ្វើ​ល្អ​ ​មាន​ស្នេហ៍​គួរ​ឱ្យ​ស្រឡាញ់​យ៉ាង​លើស​លប់​ ​ប៉ុន្ដែ​ជា​មួយ​អ្នក​ដទៃ​ ​គេធ្វើ​យ៉ាង​ផ្ទុយ​គ្នា​ស្រឡះ​។ ​នៅ​ពេល​ឃើញ​ដូច្នេះ​ចូរ​អ្នក​កុំ​គិត​ថា​អ្នក​ជា​មនុស្ស​ក្នុង​កែវ​ភ្នែក​គេ​ឱ្យ​សោះ​ ​ថ្ងៃ​ខាង​មុខ​គេ​អាច​នឹង​ធ្វើ​ដូច្នេះ​ ​ជាមួយ​អ្នក​ក៏​បាន​ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្ស​ចាស់​សម្រាប់​គេ​ទៅ​ហើយ​នោះ​។

១០ . ប្រភេទខ្លួនឯងមិនដែលមានកំហុស គេជាមនុស្ស​ដែល​មិន​ធ្លាប់​យល់​ឃើញ​ថា​ ​ខ្លួន​ឯង​ធ្វើ​អ្វី​ខុស​។ ​ភាព​ខុស​ឆ្គង​ដែល​ ​កើត​ឡើង​ ​គេ​បន្ទោស​អ្នក​ដទៃ​ទាំង​អស់​។ ​ប្រសិន​បើ​កើត​រឿង​ថ្នាំង​ថ្នាក់​រវាង​អ្នក​ជា​មួយ​គេ​ ​នោះ​គេ​នឹង​បន្ទោស​អ្នក​ថា​អ្នក​ជា​អ្នក​បង្កើត​ ​រឿង​។ ​យ៉ាង​​នេះ​ហើយ​ក៏​គួរ​ត្រៀម​វេច​បង្វេច​ដក​ឃ្លា​ថយ​ឱ្យ​ឆ្ងាយ​ ​បើ​មិន​ទាន់​ចង់​ឱ្យ​ឈឺ​សាច់​ទាន់​។​

នេះ​គឺ​បុរស​១០​ប្រភេទ​ដែល​ស្ដ្រី​ទាំង​ឡាយ​គប្បី​គួរ​ចៀស​វាង​។ ​តើ​គូ​ស្នេហ៍​របស់​អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច​ ​មាន​ចូល​ក្នុង​​ប្រការ​ទាំង​អស់​នេះដែរ​ឬ​ទេ?​ ​បើសិន​ជា​មាន​ចូល​សម្រេច​ចិត្ដ​ជា​ប្រញាប់​ ​បើ​សិន​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

ភេទ​​​ទីបី

​ការ​បញ្ចេញ​កាយ​វិការ​ ​ចំណង់​ចំណូល​​​ចូល​និង​ក្ដី​ស្រឡាញ់​ថ្នាក់​ថ្នម​របស់​មនុស្ស​ម្នាក់​ដែល​បង្ហាញ​ជា​លក្ខណៈ​មនុស្ស​ផ្ទុយ​​ភេទ​ដែល​​ខ្លួន​​មាន​ទាំង​ស្រុង​នោះ​ ​គឺ​ស្ដែង​ឱ្យ​ឃើញ​ថា​បុគ្គល​នោះ​ជា​មនុស្ស​ភេទ​ទី​បី។ ​ភេទ​ទី​បី​ជា​មនុស្ស​ដែល​តុប​តែង​ខ្លួន​​​មាន​​ទំនោរ​ចិត្ដ​​ទៅ​លើ​គ្រប់​រឿង​រ៉ាវទាំង​អស់​ជា​លក្ខណៈ​ផ្ទុយ​ភេទ​របស់​ខ្លួន​ ​ហើយ​ចូល​ចិត្ដ​មាន​មនោ​សញ្ចេត​នា​ស្រឡាញ់​ពេញ​ចិត្ដ​ជា​មួយ​តែ​ ​មនុស្ស​ភេទ​ដូច​គ្នា។​ ​មនុស្ស​ប្រភេទ​នេះ​លោក​អ្នក​បាន​ស្គាល់​រួច​មក​ហើយ​ថា​ ​ជា​មនុស្ស​ដែល​ចូល​ចិត្ដ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ហៅ​ថា​​ជា​ខ្ទើយ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុបណ្ដាលឱ្យមានភេទទីបី

កត្ដាដែលធ្វើឱ្យមានភេទទីបីគឺបណ្ដាលមកពីមូលហេតុមួយចំនួន ៖

១ . កត្ដាធម្មជាតិ ៖ នេះគឺជាកត្ដាមួយដែលមិ​នអាច​កែ​ប្រែ​បាន​ដោយ​ងាយ​នោះ​ទេ​ ​បើ​សិន​ជា​បុគ្គល​នោះ​មាន​ចរិត​លក្ខណៈ​ ​ជា​មនុស្ស​ភេទ​ទី​បី​ពី​ធម្ម​ជាតិ​។ ​បញ្ហា​នេះ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ័រ​ម៉ូន​ភេទ​ផង​ដែរ​ ​បើ​សិន​ជា​មាន​បញ្ហា​ចំពោះ​ការ​ផលិត​អ័រ​ម៉ូន​ ​ភេទ​មិន​គ្រប់​គ្រាន់​នឹង​បណ្ដាល​ឱ្យ​មាន​អត្ដ​ចរិត​មិន​ពេញ​លក្ខណៈ​សម្រាប់​ភេទ​របស់​ខ្លួន​។​ ​សារ​ជាតិ​ពី​ធម្ម​ជាតិ​របស់​មនុស្ស​ភេទ​ទី​បី​ ​ទោះ​បី​ជា​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ភេទ​ទី​បី​ ​គឺ​ចូល​ចិត្ដ​តុប​តែង​ខ្លួន​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន​ ​និង​ធ្វើ​កិច្ច​ការ​ ​ណា​ដែល​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន​ចូល​ចិត្ដ​។​ ​និយាយ​ជា​រួម​មនុស្ស​ប្រភេទ​នេះ​គឺ​មានច​រិត​ជា​មនុស្ស​ភេទ​ទី​បី​ ​ហើយ​អាច​ឈាន​ទៅ​ដល់​ការ​​ ​តុប​តែង​ជា​ស្រី​ ​ឬ​ជា​ប្រុស​តែ​ម្ដង​។​

២ . កត្ដាសង្គមគ្រួសារ គ្រួសារមួយ​ដែល​មាន​កូន​ក្នុង​បន្ទុក​សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​ ​ហើយ​មាន​កូន​ស្រី​តែ​ម្នាក់​ ​នេះ​ក៏​អាច​​ជា​បញ្ហា​ដែល​បណ្ដាល​ឱ្យ​កូន​ស្រី​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ចរិត​ដូច​មនុស្ស​ប្រុស​ផង​ដែរ​ ​ដោយ​សារ​តែ​មូល​ហេតុ​ការ​រស់​នៅ​ជា​​ ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​អត្ដ​ចរិត​របស់​មនុស្ស​ប្រុស​ច្រើន​ពេក​ ​ទើប​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​។ ​ចំពោះ​មនុស្ស​ប្រុស​វិញ​ក៏​ដូចគ្នា​ដែរ​ ​បើ​សិន​ជា​បញ្ហា​នេះ​កើត​មាន​ឡើង​ក៏​អាច​បណ្ដាល​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​បន្ដិច​បន្ដួច​ ​ឬ​ទាំង​ស្រុង​តែ​ម្ដង​ ​ដោយ​សារ​សកម្ម​ភាព​រស់​ ​នៅ​រាល់​ថ្ងៃ​ជា​មួយ​​មនុស្ស​ស្រី​។ ​បញ្ហា​នេះ​ក៏​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​កត្ដា​ធម្ម​ជាតិ​ផង​ដែរ​ ​បើ​សិន​ជា​មនុស្ស​នោះ​មាន​ចរិត​ជា​មនុស្ស​ស្រី​ ​ឬ​ជា​មនុស្សប្រុ​ស​ពិត​ ​គឺ​ទំនោរ​ចិត្ដ​នឹង​ទៅ​រក​ការ​រាប់​អាន​ជា​មនុស្ស​មាន​អត្ដ​ចរិត​ពេញ​លក្ខណៈ​ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​មិន​អាច​ក្លាយ​ ​ទៅ​ជា​ភេទ​ទី​បី​បាន​ដែ​រ​។​

៣ . ភាពអត់ការងារធ្វើ ៖ បញ្ហានេះមិន​មែន​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ក្លាយ​ទៅ​ជា​ភេទ​ទី​បី​នោះ​ទេ​ ​តែ​បញ្ហា​នេះ​គឺ​ ​ផ្ដោត​សំខាន់​ទៅ​លើ​មនុស្ស​ប្រុស​។ ​បើ​សិន​ជា​មនុស្ស​ប្រុស​ម្នាក់​មាន​ជីវ​ភាព​ខ្វះ​ខាត​ប្រចាំ​ថ្ងៃ​ ​ហើយ​បុរស​នោះ​មាន​លក្ខណៈ​បន្ដិច​បន្ដួច​ជា​ ​មនុស្ស​ស្រី​ ​នៅ​ពេល​គ្មាន​ការ​ងារ​ធ្វើ​ក៏​អាច​ជំរុញ​មនុស្ស​ប្រុស​ដែល​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​រក​ការ​ងារ​ ​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ភេទ​ ​ទី​បី​បាន​ផង​ដែរ​ ​ដោយ​សារ​តែ​ការ​ងារ​សម្រាប់​ភេទ​ទី​បី​គឺ​មាន​តែ​ការ​តុប​តែង​ខ្លួន​ជា​ស្រី​ស្អាត​ឡើង​បង្ហាញ​ក្បាច់​រាំ​ស្រៀវ​ស្រើប​បង្ក​ ​អារម្មណ៍​ពុះ​កញ្ជ្រោល​សម្រាប់​បុរស​មួយ​ចំនួន​នៅ​តាម​ក្លឹប​កម្សាន្ដ​រាត្រី​នានា​តែ​ប៉ុណ្ណោះ​។ ​នេះ​ជា​ការ​ងារ​មួយ​ដែល​បុរស​ភេទ​ទី​បី​ងាយ​​ស្រួល​ក្នុង​ការ​រក​ប្រាក់​កម្រៃ​សម្រាប់​ជីវ​ភាព​របស់​ពួក​គេ​។

៤ . ការចង់សប្បាយឬការអូសទាញ ៖ ​បញ្ហា​នេះ​ក៏​មិន​មាន​ការ​ទាក់​ទង​ជាមួយ​មនុស្ស​ស្រី​ដែរ​ ​ទោះ​បី​ជា​ត្រូវ​ការ​សប្បាយ​ ​ភ្លើត​ភ្លើន​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​មនុស្ស​ស្រី​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​ទៅ​ជា​ភេទ​ទី​បី​នោះ​ទេ​ ​ប៉ុន្ដែ​នេះ​ជា​កត្ដា​យ៉ាង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ ​ប្រុស​ក្លាយ​ទៅ​ជា​ភេទ​ទី​បី​។ ​ភាព​ភ្លើត​ភ្លើន​ហើយ​ចង់​ភ្លក់​រស​ជាតិ​សប្បាយ​ជាមួយ​ភេទ​ទី​បី​ ​ពេល​នោះ​ហើយ​ដែល​បាន​ធ្វើ​មនុស្ស​ប្រុស​ ​មួយ​ចំនួន​ក៏​បាន​ក្លាយ​ទៅជា​បុរស​ភេទ​ទី​បី​ ​ហើយ​ប្រ​ឡូក​នឹង​ភាព​ហ៊‌ឹក​ហ៊ាក់​ជា​មួយ​ក្រុម​ភេទ​ទី​បី​។ ​មូល​ហេតុ​នេះ​ដោយ​សារ​តែ​នៅ​ពេល​ ​ដែល​បាន​ឃើញ​បុរស​ក្រុម​ភេទ​ទី​បី​តុប​តែង​ខ្លួន​ចូល​ក្នុង​ការ​ងារ​សិល្បៈ​ ​ឬ​ធ្វើ​ការ​ងារ​នៅ​តាម​កន្លែង​ដែល​មាន​ភាព​សប្បាយៗ​មួយ​ចំនួ​ន ​។​ ​ដូច​នេះ​បញ្ហា​ដែល​ចង់​សប្បាយ​បាន​ធ្វើ​បុរស​មួយ​ចំនួន​ងាយ​ធ្លាក់​ខ្លួន​ទៅ​ជា​ភេទ​ទី​បី​។​

គុណវិបត្ដិចំពោះភេទទីបី

សម្រាប់មនុស្សដែលក្លាយទៅជាភេទទីបីនេះបានផ្ដល់គុណវិបត្ដិជាច្រើនដូចជា ៖

- ទទួលការរិះគន់ ក្នុងសង្គម ​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​បាន​ឱ្យ​តម្លៃ​ទៅ​លើ​ភេទ​ទី​បី​នោះ​ទេ​ ​ដោយ​មាន​ទស្សនៈ​ ​ថា​នឹង​ធ្វើ​ឱ្យ​មាន​ការ​អាប់​ឱន​ដល់​សង្គម​។ ​កាល​ណាក្រុ​ម​ភេទ​ទី​បី​នេះ​ចេះ​តែ​មាន​ការ​កើន​ឡើង​ក្នុង​សង្គម​ហើយ​កាន់​តែ​និយម​ទៅ​វះ​កាត់​​ប្ដូរ​ភេទ​​ ​និង​មិន​យក​ប្រពន្ធ​ ​ហើយ​មនុស្ស​ស្រី​នឹង​មិន​យក​ប្ដី​ ​នៅ​ពេល​នោះ​នឹង​អាច​ធ្វើ​ឱ្យ​សង្គម​ពោរ​ពេញ​ដោយ​មនុស្ស​ភេទ​ទី​បី​ ​ហើយ​ក៏​ ​អាច​ប៉ះ​ពាល់​ទៅ​ដល់​វប្បធម៌​ ​និង​ប្រ​ពៃ​ណី​ជាតិ​ផង​ដែរ​។ ​ដោយ​សារ​ភាព​ភ្លើត​ភ្លើន​ក្នុង​ការ​ប្រ​ឡូក​ស្នេហា​ដែល​មិន​មាន​ការ​អៀន​ខ្មាស​ ​ហើយ​ឈាន​ទៅ​ដល់​ការ​រួម​ភេទ​កាន់​តែច្រើ​ន​ ​​ដែល​អាច​បណ្ដាល​ឱ្យ​អត្រា​នៃ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​អេដស៍​នឹង​កើន​ឡើង​ជា​លំ​ដាប់​។ ​មនុស្ស​ភេទ​ទីបី​ងាយ​ទទួល​រង​ការ​រិះ​គន់​ជាច្រើ​​នពី​សំណាក់​មហា​ជន​មួយ​ចំនួន​ឥត​ស្រាក​ស្រាន្ដ​។​

- ការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគ​អេដស៍​ ៖ ​ដោយ​ការ​យល់​ខុស​ពី​សំណាក់​បុរស​ភេទ​ទី​បី​ថា​ ​កា​រ​រួម​ភេទ​តាម​រន្ធ​ ​គូទ​មិន​មាន​ឆ្លង​ជម្ងឺ​អ្វី​នោះ​ ​បាន​ធ្វើ​ឱ្យ​ស្នេហា​ពួក​គេ​កាន់​តែ​ក្ដៅ​គគុក​ដោយ​មិន​បាន​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​។ ​ផ្ទុយ​ទៅ​វិញ​ការ​ប្រព្រឹត្ដ​ ​កាម​តណ្ហា​បែប​នេះ​គឺ​ជា​ការ​ប្រឈម​មុខ​ខ្ពស់​បំផុត​ក្នុង​ឆ្លង​ជម្ងឺ​អេដស៍​ ​និង​កាម​រោគ​។ ​ដូច​នេះ​សូម​បុរស​ភេទ​ទី​បី​ទាំង​អស់​ត្រូវ​ស្វែង​ ​យល់​ពី​ចំណុច​នេះ​ឡើង​វិញ​ ​គប្បី​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គ្រប់​ពេល​ដែល​មាន​សេចក្ដី​សុខ​ជា​មួយ​ដៃ​គូ​។​

- មិនមានលទ្ធភាពក្នុងការបង្កើតកូន ៖ ​បញ្ហា​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​បុរស​ភេទ​ទី​បី​ ​ដែល​បាន​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ភេទ​ពី​ ​មនុស្ស​ប្រុស​ទៅ​ជា​មនុស្ស​ស្រី​។ ​ទោះ​បី​ជា​បាន​ប្ដូរ​អវ​យវៈ​ភេទ​មួយ​ចំនួន​ឱ្យ​ដូច​មនុស្ស​ស្រី​ក៏​ដោយ​ ​ក៏​មិន​អាច​មាន​លទ្ធ​ភាព​បង្កើត​កូន​ ​នោះ​ទេ ​ហើយ​អ្វី​ជា​ពិសេស​នោះ​នៅ​ពេល​ដែល​ចង់​ងាក​មក​រក​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ស្រី​វិញ​នោះ ​ក៏​មិន​មាន​លទ្ធ​ភាព​ឱ្យ​មាន​កូន​បាន​ ​ដែរ​ ​ដោយ​សារ​តែ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ប្រដាប់​ភេទ​ជា​បុរស​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ក្នុង​ការ​បង្ក​កំណើត​ជា​ ​មួយ​មនុស្ស​ស្រី។​ ​បញ្ហា​នេះ​នឹង​អាច​ជា​វិប្ប​ដិ​សា​រី​អស់​មួយ​ជីវិត​សម្រាប់​មនុស្ស​ប្រុស​ដែល​មិន​ដឹង​ថា​ ​ខ្លួន​ជា​អ្នក​ណា​ ​និង​ត្រូវ​ការ​អ្វី​ក្នុង​ ​ឆាក​ជីវិត​របស់​ខ្លួន​។

​បណ្ដាំផ្ញើ

នេះជាសារជាតិពីធម្មជាតិទៅហើយ ​ទោះបី​ជា​ខំ​កែ​ប្រែ​យ៉ាង​ណា​ក៏​មិន​អាច​ទប់​ស្កាត់​ឱ្យ​ក្រុម​នេះ​បញ្ឈប់​បាន​ទេ។​ ​នេះ​ ​ជា​មនោ​សញ្ចេត​នា​របស់​មនុស្ស​ភេទ​ទី​បី​ដែល​ត្រូវ​ប្រឈម​មុខ​។ ​តែ​អ្វី​ជា​ពិសេស​នោះ​គឺរឿ​ង​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ក្រុម​ភេទ​ទី​បី​ ​នោះ​គឺ​ធ្វើ​ខ្លួន​យ៉ាង​ណា​ឱ្យ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​សារៈប្រ​យោជន៍​មួយ​នៅ​ក្នុង​សង្គម​ជាតិ​ ​ចៀស​វាង​យ៉ាង​ណា​កុំ​ឱ្យ​មាន​បញ្ហា​ ​ដោយ​សា​រ​ខ្លួ​ន​។​ ​មនុស្ស​ភេទ​ទី​បី​ត្រូវ​បញ្ចេញ​សកម្ម​ភាព​ឱ្យ​សង្គម​ដឹង​ថា​នេះ​គឺ​ជា​ក្រុម​ភេទ​ទី​បី​ដែល​បាន​ជួយ​ដល់​ការ​ងារ​សង្គម​ជាតិ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១